កម្មវិធី «មុខទល់មុខ» របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើបទសម្ភាសន៍ពិសេស ជាមួយលោក Jensen Huang ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន NVIDIAអាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ របស់ចិនស្ថិតនៅលំដាប់កំពូល នៃពិភពលោក ដែលអាចហៅបានថា ជា”អច្ឆរិយពិភពលោក” ។
លោកJensen Huangបានថ្លែងថា ប្រទេសចិនបាននិង កំពុងដំណើរការនូវប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល នៃពិភពលោក ទាំងទ្រង់ទ្រាយ ភាពស្មុគស្មាញ ពិពិធកម្ម ប្រភេទផលិតផលនៃផលិតករ កម្រិតបច្ចេកទេសនិងចំនួនសហគ្រាសដែលចូលរួមកិច្ចកសាងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន សុទ្ធតែអាចហៅថាជាអច្ឆរិយពិភពលោក។ ប្រទេសចិនក៏បានផ្គត់ផ្គង់ គ្រឿងបរិក្ខារ ប្រព័ន្ធគ្រប់គ្រងនិងគ្រឿង បន្លាស់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀត លើពិភពលោកផងដែរ ដូច្នេះ ប្រទេសចិន មិនត្រឹមតែអភិវឌ្ឍ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសនិងផលិតផល ដើម្បីជួយប្រទេសផ្សេងទៀត ឱ្យអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។
ពេលថ្លែងដល់ទីផ្សារចិន លោក Jensen Huangបានលើកឡើងថា ប្រទេសចិនមិនមែនជាទីផ្សារមួយក្នុងចំណោមទីផ្សារជាច្រើននោះទេ តែគឺជាទីផ្សារ ដែលមិនអាចចម្លង បាន និងមានតែមួយគត់ ។ កម្លាំងរស់រវើក សមត្ថភាពច្នៃប្រឌិតថ្មីនិងនិន្នាការអភិវឌ្ឍន៍នៃទីផ្សារនេះ ព្រមទាំងល្បឿនអភិវឌ្ឍន៍ នៃឧស្សាហកម្មនេះសុទ្ធតែមានតែមួយគត់ ។ ទោះបីជាវាពិបាកប៉ាន់ ប្រមាណពីផលវិបាក និងផលប៉ះពាល់រយៈពេលវែង នៃការមិនចូលរួមក្នុងទីផ្សារចិនក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនគិតថាលទ្ធផល នឹងមានសុទិដ្ឋិនិយមនោះទេ ៕
