កំពង់ធំ÷ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញចុះពិនិត្យ ការច្រូតស្រូវ និងជួបសំណេះសំណាល ជាមួយសហគមន៍ កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ លោករដ្ឋមន្រ្តី បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ សហគមន៍ខាងលេីផ្ទាល់គ្រោងនឹង ចាប់ផ្តេីមរដូវដាំដុះថ្មីលេីផ្ទៃដី ៥០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិក សហគមន៍ជាបន្តបន្ទាប់។

ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនេីប លោករដ្ឋមន្រ្តី បានឱ្យសហគមន៍ សហការជាមួយក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពស្នេីសុំគ្រប់គ្រង ស្ថានីយបូមទឹករដ្ឋ សំដៅមានទឹកស្រោចស្រព គ្រប់គ្រាន់ កាត់បន្ថយថ្លៃដេីមផលិតកម្ម និងជំរុញឱ្យមានការសិក្សា លេីការថែទាំ និងជួលជុលឱ្យប្រេីប្រាស់បានយូរអង្វែង។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី លេីកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហេីយក្រសួងនៅតែបន្តគាំទ្រឱ្យធំធាត់ និងមាននិរន្តរភាព៕ដោយសំនៀង

