កីឡា

លោកIOC ប្រធាន IOC មើលឃើញឱកាស នៃការឆ្លងវីរុស ជួយពង្រឹងចលនាអូឡាំពិក

ទីក្រុងប៉េកាំង៖ ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) លោក Thomas Bach បាននិយាយនៅក្នុងលិខិតមួយ ទៅកាន់ចលនាអូឡាំពិក ដែលមានចំណងជើងថា អូឡាំពិក និងកូរ៉ូណាថា ចលនាប្រឆាំងនឹងមេរោគឆ្លង កំពុងកើតមានអាចជាឱកាស ដើម្បីពង្រឹងភាពពាក់ព័ន្ធ នៃចលនាអូឡាំពិករបស់យើង នៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានបានអំពាវនាវ ឲ្យមានការកែទម្រង់ របៀបវារៈអូឡាំពិក ២០២០ ជាពិសេសទាក់ទង ទៅនឹងនិរន្តរភាពក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ និយាយអំពីការពន្យារពេល កីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេលនោះ លោក Bach បានបញ្ជាក់ថា IOC នឹងចំណាយសម្រាប់ចំណែករបស់ខ្លួន ចំពោះការចំណាយសម្រាប់ព្រឹត្តិការណ៍ ដែលបានពន្យារពេលទាំងនេះ ដែលអាចមានចំនួនច្រើន រយលានដុល្លារអាមេរិក។

លោកបានបន្តថា យើងបានបញ្ជាក់យ៉ាងច្បាស់ថា IOC នឹងបន្តទទួលខុសត្រូវ ចំពោះចំណែករបស់ខ្លួន នូវបន្ទុកប្រតិបត្តិការ និងចំណែកនៃការចំណាយ សម្រាប់ព្រឹត្តិការណ៍ បានពន្យារពេលទាំងនេះ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មានស្រាប់សម្រាប់ឆ្នាំ ២០២០ ដែលយើងមានជាមួយដៃគូ និងមិត្តភក្តិជប៉ុនរបស់យើង៕ ដោយ៖លី ភីលីព

To Top