បរទេស៖ អាកាសយានិក របស់ជើងហោះហើរ ក្នុងតំបន់ របស់សហរដ្ឋអាមេរិក ត្រូវតែធ្វើការ “កាច់ចង្កូតយ៉ាងប្រថុយ ប្រថាន” ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នានៅកណ្តាលអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែក B-52 នៅរដ្ឋ North Dakota ក្នុងឧប្បតិហេតុកាលពីថ្ងៃសុក្រ នេះបើយោងតាមការកត់ត្រា នៃសេចក្តីប្រកាសដល់អ្នកដំណើរ ដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើររបស់ក្រុម ហ៊ុនអាកាសចរណ៍ Delta ដែលដំណើរការដោយ SkyWest ស្ថិតនៅលើផ្លូវចុងក្រោយទៅកាន់ទីក្រុង Minot រដ្ឋ North Dakota ពីទីក្រុង Minneapolis រដ្ឋ Minnesota នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ពីមូលដ្ឋានទ័ពអាកាសក្បែរនោះ បានហោះបង្ហាញខ្លួន ដោយគ្មានការព្រមានប្រាប់ជាមុន។
កាពីទែនបានប្រាប់អ្នកដំណើរបន្ទាប់ពីការចុះចតកាលពីថ្ងៃសុក្រនៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Instagram ថា “សុំទោសចំពោះការធ្វើបត់ដោយប្រថុយប្រថាន” ។
អ្នកបើកយន្តហោះបាននិយាយថា គាត់បានឃើញយន្តហោះមួយ “មកលើផ្លូវរួម” យ៉ាងលឿននៅខាងស្តាំរបស់គាត់ ។ កាពីទែនបានកត់សម្គាល់ថា មូលដ្ឋានផ្ទះ របស់យន្តហោះទម្លាក់គ្រាប់បែក B-52 មានរ៉ាដាដោយបង្ហាញពីការភាន់ច្រលំថា ហេតុអ្វីបានជានាវិកមិនត្រូវ បានផ្តល់ការព្រមានជាមុន ។
កងទ័ពអាកាសអាមេរិក បានទទួលស្គាល់ថា យន្តហោះ B-52 ពីមូលដ្ឋាន Minot បានធ្វើផ្លូវហោះហើរដែលត្រូវបានអនុម័ត ។ យោងតាមសារព័ត៌មាន ABC News មូលដ្ឋាន បាននិយាយថា “អាកាសយានដ្ឋានមិន បានណែនាំអំពីយន្តហោះ ពាណិជ្ជកម្ម ដែលចូលមកនោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា
