សៀមរាប ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន ពីលោកបណ្ឌិត Nalinda Jayatissa រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងព័ត៌មាន នៃប្រទេសស្រីលង្កា ក្នុងងសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍ នៃឧត្តមភាព និងលើសពីនេះ” នាសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕



