ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សា ស្ដីពីស្ថានការណ៍តានតឹង និងការវាយប្រហារ ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាងអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ អ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរ ជាសាធារណៈយ៉ាងច្បាស់លាស់ ជុំវិញការផ្ទុះសង្គ្រាម នៅព្រំដែន ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។
បើតាមរដ្ឋមន្រ្តីអ្វី ដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសថៃប្រចាំ អ.ស.ប. បែរជាបានគេចខ្លួនចេញ ពីកិច្ចប្រជុំដោយមិនបានឆ្លើយសំណួរ ទៅកាន់សារព័ត៌មានឡើយ។
លោក នេត្រ ភក្ត្រាគូសបញ្ជាក់ថា “ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង”៕
