ពោធិ៍សាត់់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកស្បៀងគ្រឿងឧបភោគបរិភោគបន្ថែមផ្តល់ជូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ប្រឈមព្រំដែនឃុំថ្មដា ស្រុកវាលវែងមកកាន់ទីតាំងមានសុវត្ថិភាព បន្ទាប់ពីភាគីថៃបានបញ្ឆេះសង្រ្គាមបើកការវាយប្រហារបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ចាប់តាំងពីវេលាម៉ោងជាង ៥ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានបន្តចុះជម្លៀសប្រជាពលរដ្ឋដែលនៅសេសសល់នៅតំបន់ប្រឈមដើម្បីយកមកកាន់ទីតាំងមានសុវត្ថិភាព ធ្វើយ៉ាងណាដើម្បីការពារប្រជាពលរដ្ឋមិនអោយមានគ្រោះថ្នាក់អ្វីកើតឡើង៕



