ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប ដែលបានជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

