ព័ត៌មានជាតិ

សាលារៀនជាង ៥០០ហើយត្រូវបានបិទទ្វារដោយរងការប៉ះពាល់ ពីការវាយប្រហាររបស់ទ័ពថៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៦ កក្កដា នេះ មានសាលារៀនចំនួន ៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ នៅខេត្តចំនួន៥ ត្រូវបានបិទទ្វារផ្អាកការសិក្សាបណ្តោះអាសន្ន ។

បើតាមក្រសួង មានសិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់បានរងផលប៉ះពាល់ពីការបើកវាយប្រហាររបស់ទាហានថៃមកទាហានកម្ពុជា ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានឲ្យដឹងដែរថា នៅវិទ្យាល័យហ៊ុនសែន ប្រម៉ោយ និងបឋមប្រម៉ោយពោធិ៍សាត់ បានផ្អាកការសិក្សាដើម្បីយកធ្វើជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសសឹកផងដែរ ក្រោយថៃបានរាលដាលបាញ់មកលើស្រុកវាលវែង ៕

To Top