ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន គោរពវិញ្ញាណក្ខន្ធសពទាហានខ្មែរ២រូប ពលីវាយបកប្រឆាំង ទាហានថៃឈ្លានពាន

ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃ ឈ្លានពាន ដល់គេហដ្ឋានសពលោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ អាយុ៥២ឆ្នាំ នៅភូមមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបាននាំយកថវិកា ចូលបុណ្យទាំងពីរគ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០លានរៀល , ថវិការបស់ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិឌ្ឍន៍មាតុភូមិកម្ពុជា១លានរៀល រួមជាមួយនឹងសប្បុរជន មួយចំនួនទៀត ដែលបានចូលរួមក្នុងពិធីនោះ។

គួររំលឹកផងដែរថា យុទ្ធជនដ៏អង់អាចទាំងពីររូបនេះបានពលី បូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ ៕

To Top