ភ្នំពេញ៖ កម្ពុជា ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ការពារតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិ លើប្រទេសថៃ ដែលបានប្រែកា្លយប្រាសាទ ជាតំបន់សង្គ្រាម។
យោងតមលិខិត របស់ក្រសួងទេចរណ៍ បានពញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអង្គការ ទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ធ្វើការថ្កោលទោសការទំលាក់គ្រាប់បែក របស់ប្រទេសថៃនាពេលថ្មីៗ នេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ជាតំបន់សង្រ្គាម ព្រមទាំងធ្វើឱ្យខូចខាត ដល់ប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក ទទួលស្គាល់ ដោយអង្គការ UNESCO និងជាតំបន់ទេសចរណ៍ បេតិកភណ្ឌ ដោយធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតភ្ញៀវទេសចរផងដែរ។
តាមរយៈលិខិតដដែលនេះ ព្រះរាជាណាចក្រកម្ពុជា ស្នើសុំអង្គការទេសចរណ៍ សហប្រជាជាតិជួយផ្តល់កិច្ចការពារដល់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្ត សម្រាប់មនុស្សជាតិទាំងមូល៕


