ព័ត៌មានជាតិ

កម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានរបស់ថៃ លើអធិបតេយ្យកម្ពុជា

ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំនេះ ដោយបានទាញចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ ទៅលើការបើកប្រតិបត្តិការ ឈ្លានពានប្រដាប់អាវុធ ទ្រង់ទ្រាយធំ របស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕

To Top