ឧត្តរមានជ័យ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

សម្តេច បានមានប្រសាសន៍ថា «បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាព ទឹកដីបានជាទីមោទនៈ»។ សម្តេច ក៏បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។

សម្តេច បានថ្លែងអំណអរគុណដល់អាជ្ញាធរខេត្ត ដែលបានជម្លៀសប្រជាពលរដ្ឋមកកាន់តំបនសុវត្ថិភាព និងបានរៀបចំក្រុមការងារទទួល និងផ្គត់ផ្គង់ នូវស្បៀងអាហារថ្នាំសង្កូវ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ។ ទន្ទឹមនឹងនោះផងដែរ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។

សម្តេច ក៏បានថ្លែងនូវសេចក្តីរំភើប និងការកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែលរំលែកនូវក្តីស្រឡាញ់ សាមគ្គីភាព មិត្តភាព ក៏ដូចជា ការបរិច្ចាកស្បៀងអាហារ និង ថ្នាំពេទ្យដល់កងទ័ពជូរមុខ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព៕
