ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់អោយដេញថ្លៃ ការងារវាយកំទេច​របងចាស់, សាងសង់ទ្វារចូល និងរបងខាងមុខរៀប​ខឿន​អមសងខាងផ្លូវ នៅអនុស្ថានីយ អគ្គិសនីកំពង់ស្ពឺ (G513), ការងារសាងសង់ប៉ុស្តិ៍យាម នៅអនុស្ថានីយអគ្គិសនីកំពង់ស្ពឺ (GS13) ពោធិ៍ចិនតុង (GS53) នឹងអូរ​សោម (GS22), ការងារសាងសង់របងបេតុងដែក នៅអនុស្ថានីយអគ្គិសនីអូរដើម (GS10) និងការងារសាង​សង់ផ្លូវបេតុងដែក នៅអនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ វាយកំទេច របងចាស់ប្រវែង 102m, សាងសង់ទ្វារចូល និងរបងខាងមុខកម្ពស់ 2.50m ប្រវែង 47.50m និងរៀបខឿនអមសងខាងផ្លូវប្រវែង 400m នៅអនុស្ថានីយអគ្គិសនី កំពង់ស្ពឺ (GS13), ការងារសាងសង់ប៉ុស្តិ៍យាម ទំហំ (3×4)m នៅអនុស្ថានីយអគ្គិសនីកំពង់ស្ពឺ(GS13) ពោធិ៍ចិនតុង (GS53) និងអូរសោម (GS22), ការងារសាងសង់របង បេតុងដែកកម្រាស់ 0.2m កម្ពស់ 0.80m ប្រវែង 341.50m នៅអនុស្ថានីយអគ្គិសនីអូរដើម (GS10) និងការងារសាងសង់ ផ្លូវបេតុងដែកកម្រាស់ 0.15m ទំហំ 8m ប្រវែង 73m នៅអនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ជូន នាយកដ្ឋានបញ្ជូន អគ្គិសនី ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website: www.edc.com.kh) ។

ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៥ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Sott Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ៕

To Top