ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតខ្មែរ ២៩នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមប្រទេសឡាវ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ និស្សិតខ្មែរចំនួន២៩នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃមកកម្ពុជាវិញ តាមប្រទេសទ្បាវ»៕
