ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រាប់ពលរដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខ រាជរដ្ឋាភិបាល មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់ជាប្រចាំ។ 

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ការលើកឡើងរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្វើឡើងបន្ទាប់ពីក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃនេះ មានការផ្សព្វផ្សាយអំពីបញ្ហាស្បៀងសម្រាប់កងទ័ពជួរមុខ៕

To Top