វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បាននិយាយថា “គ្មានវិទ្យាសាស្ត្រណាមួយ នៅពីក្រោយខ្នង” ដូចការអះអាង២ដែល បានបង្ហោះកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកនយោបាយ សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលថា ជំងឺកូវីដ១៩ អាចបង្កើតឡើងដោយស្នាដៃមនុស្ស និងបានភាយចេញពីមន្ទីរពិសោធន៍មួយ ។
យោងតាមអត្ថបទមួយដែលបាន បង្ហោះឡើងកាលពីថ្ងៃទី២២ ខែមេសា នៅលើបណ្តាញព័ត៌មាន BuzzFeed News បានដាក់ថា “ប្រភពដើមនៃវីរុសកូរ៉ូណា គឺតម្រូវឲ្យធ្វើការអង្កេតដោយ ស្របច្បាប់នៅក្នុងតំបន់ តាមបែបបវិទ្យាសាស្ត្រ ដែលចំណុចនេះនៅតែមាន ការចោទសួរជាច្រើនដដែល” ។
ការរិះគន់ ត្រូវបានសរសេរឡើង ដោយអ្នកសារព័ត៌មានឈ្មោះ Ryan Broderick ដោយផ្អែកលើមូលដ្ឋាននៃ ការធ្វើបទសម្ភាសន៍ជាមួយ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ដែលមានចំណងជើងថា “ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានរកឃើញថា វីរុសកូរ៉ូណា បានភាយចេញពីមន្ទីរពិសោធន៍មួយ នៅក្រុងវ៉ូហាន ។ ក្រុមអ្នកគាំទ្ររបស់ លោក ត្រាំ កំពុងផ្សាយពាក្យចចាមអារាមទាំងនេះនៅគ្រប់ទីកន្លែង” ។
លោក Vincent Racaniello សាស្ត្រាចារ្យមួយរូបផ្នែកមីក្រុបវិទ្យា និងភាពសុំាវិទ្យា នៅសាកលវិទ្យាល័យ Columbia University បានប្រាប់ដល់ BuzzFeed ថា គាត់ មិនស្ងប់ចិត្តទៅលើគំនិតដែលថា មន្ទីរពិសោធ គឺជាទ្រឹស្តីមួយដែលជាប្រភពនៃការផ្ទុះជំងឺ ។ “ទ្រឹស្តីមួយ គឺផ្អែកលើលទ្ធផលជាច្រើន” គាត់បាននិយាយដូច្នេះថា “ខ្ញុំគិតថា វាកើតឡើងដោយក្រុមអ្នកនយោបាយ និងអ្នកនិយាយរឿង ឥតសំចៃមាត់មួយចំនួន” ។
គាត់បានថ្លែងថា “ពលរដ្ឋដែលបាននិយាយថា វីរុសបានភាយចេញពីមន្ទីរពិសោធន៍មួយ គ្មានយោបល់អ្វីទេដែលពួកគេ កំពុងនិយាយអំពីរឿងនេះ” ។ គ្មានមនុស្សណាម្នាក់ អាចបង្កើតវីរុសនេះនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
