ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ពីអ្នកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ គឺថានៅវេលាម៉ោង ១រសៀលថ្ងៃទី៣០ កក្កដានេះ អាជ្ញាធរកម្ពុជា-ថៃ បានសម្របសម្រួលបើកឲ្យទ្វារព្រំដែន ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេស បានឆ្លងដែនចេញ-ចូលប្រទេសរៀងៗខ្លួន ៕





