សាកលវិទ្យាល័យបៀលប្រាយ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូន ដែលជាក្រុមគ្រួសារយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុក ហិរញ្ញវត្ថុក្នុងគ្រួសារយោធិនពលី ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ បានសម្រេចផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ជូនដល់កូនៗយោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ សម្រាប់កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គ្រប់មហាវិទ្យាល័យមួយចប់កម្មវិធីសិក្សា នូវនិស្សិតដែលកំពុងសិក្សានិងត្រៀមចុះឈ្មោះឆ្នាំសិក្សាថ្មី នៅសាកលវិទ្យាល័យបៀលប្រាយ ទីតាំងគោលរាជធានី និងគ្រប់សាខាខេត្ត ។
ឆ្លៀតក្នុងឱកាសនេះដែរ សាកលវិទ្យាល័យបៀលប្រាយ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី ដ៏អង់អាចក្លាហានរបស់យើង ក្នុងស្មារតីស្នេហាជាតិ និងបុព្វហេតុការពារជាតិ មាតុភូមិដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជា ៕



