ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាឱ្យយកពន្ធជា សកល ៥០% លើការនាំចូលផលិតផល ទង់ដែងមួយចំនួន

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើសេចក្តីប្រកាសមួយ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការនាំចូលទង់ដែង ដោយដាក់ពន្ធ ៥០ ភាគរយជាសកល លើការនាំចូលផលិតផលទង់ដែង ពាក់កណ្តាលសម្រេច និងផលិតផលដេរីវេ ដែលពឹងផ្អែកខ្លាំងលើទង់ដែង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែសីហា។

សេតវិមានបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា សេចក្តីប្រកាសនេះដឹកនាំលេខាធិការ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ឱ្យបង្កើតដំណើរការ “ការដាក់បញ្ចូល” ផលិតផលដើម្បីបន្ថែមផលិតផល ស្ពាន់ទៅនឹងពន្ធគយទាំងនេះ ហើយប្រធានាធិបតីកំពុងផ្តល់ សិទ្ធិឱ្យលេខាធិការពាណិជ្ជកម្មចាត់វិធានការ ក្រោមច្បាប់ផលិតកម្មការពារ ដើម្បីគាំទ្រដល់ឧស្សាហកម្មទង់ដែងក្នុងស្រុក។

សេតវិមានបានបន្ថែមថា “តាមរយៈការចាត់វិធានការទាំងនេះ លោកប្រធានាធិបតី ត្រាំ កំពុងដាក់កម្រិត សម្រាប់អាជីវកម្មទង់ដែងរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ឧស្សាហកម្មទង់ដែងក្នុងស្រុកដ៏រឹងមាំ” ។

ទង់ដែងមានសារៈសំខាន់ ចំពោះមូលដ្ឋានផលិតកម្មដែលសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពឹងផ្អែក ហើយជាធាតុចាំបាច់នៅក្នុងប្រព័ន្ធការពារជាច្រើន រួមទាំងយន្តហោះ យានជំនិះដី កប៉ាល់ នាវាមុជទឹក កាំជ្រួច និងគ្រាប់រំសេវ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top