ព័ត៌មានជាតិ

ជនភៀសសឹក មានជាង១៧ម៉ឺននាក់

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ជនភៀសសឹកគេចខ្លួន ដោយសារការផ្ទុះអាវុធដាក់គ្នា រវាងទ័ពកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានចំនួន១៧២០៩៤ នៅខេត្តទាំង៥ជាប់ព្រំដែនថៃ ។

ខេត្តទាំង៥នោះរួមមាន ៖ ខេត្តឧត្តរមានជ័យចំនួន ៣៩៥៤៦ នាក់ , ខេត្តព្រះវិហារ ចំនួន ៣២៥៥៨ នាក់ , ខេត្តបន្ទាយមានជ័យ ចំនួន ៣៥០៥៧ នាក់ , ខេត្តពោធិ៍សាត់ ចំនួន ៣០២៦ នាក់ និងខេត្តសៀមរាបចំនួន ៦១៩០៧ នាក់៕

To Top