ព័ត៌មានអន្តរជាតិ

ក្រសួង​រតនាគារ​អាមេរិក ​ដាក់​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ ប្រឆាំង​នឹង​បណ្តាញ​ដឹកជញ្ជូន​អ៊ីរ៉ង់

Xinhua

សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក នៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានប្រកាសការដាក់ទណ្ឌកម្មដ៏ធំប្រឆាំងនឹងបុគ្គល អង្គភាព និងនាវាមួយចំនួនដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញ ដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។

នាយកដ្ឋានរតនាគារ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នេះកំពុងកំណត់ “បុគ្គល និងអង្គភាពជាង ៥០ និងកំណត់អត្តសញ្ញាណ នាវាជាង ៥០” ។

សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ថា “បណ្តាញនេះដឹកជញ្ជូនប្រេង និងផលិតផលប្រេងពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ក៏ដូចជាទំនិញផ្សេងទៀត ទៅកាន់អ្នកទិញនៅជុំវិញពិភពលោក” ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានឲ្យដឹងថា វាគឺជាកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតដែលទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៨ មក។ “ទណ្ឌកម្មជាង ១១៥ ដែលបានចេញផ្សាយ នៅថ្ងៃនេះ គឺជាកញ្ចប់ដ៏ធំបំផុតចាប់តាំងពីរដ្ឋបាលលោក ត្រាំ អនុវត្តយុទ្ធនាការ នៃសម្ពាធអតិបរមារបស់យើង លើប្រទេសអ៊ីរ៉ង់” ។

សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​អនុលោម​តាម​បញ្ជា​ប្រតិបត្តិ​លេខ ១៣៩០២ ដែល​កំណត់​គោលដៅ​លើ​អ្នក​ដែល​ប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា វាក៏ស្ថិតនៅក្នុងការអនុវត្តបន្ថែមទៀត របស់រតនាគារនៃអនុស្សរណៈប្រធានាធិបតីសន្តិសុខជាតិ ២ ដោយបង្កើតយុទ្ធនាការនៃសម្ពាធសេដ្ឋកិច្ចអតិបរមាលើប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top