ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរ ឲ្យយុទ្ធជនខ្មែរ២រូប ដែលទាហានថៃ បញ្ជូនមកឲ្យកម្ពុជាវិញ នៅព្រឹកថ្ងៃ១ សីហានេះ ឲ្យបានឆាប់ជាសះស្បើយ ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅរសៀលថ្ងៃ១ សីហានេះបានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធា និងស្តាប់ការនិយាយរបស់លោក សម វឌ្ឍានា នៅសហរដ្ឋអាមេរិកនិយាយអំពីពន្ធគយ របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធដល់កម្ពុជាពី៤៩%មកនៅត្រឹម ១៩% ក៏ត្រូវបានមន្រ្តីដាស់សម្តេចឲ្យភ្ញាក់ នៅពេលកងទ័ពកម្ពុជា២នាក់ បានរងរបួសដែលភាគីថៃចាប់ ក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញ ដោយសុវត្ថិភាព ។

ចំពោះករណីនេះ សម្តេចតេជោបានជូនពរយុទ្ធជនទាំង២រូប ដែលទាំងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារូបសម្តេចផ្ទាល់ឆាប់ ឲ្យជាសះស្បើយ ៕


