ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ពលរដ្ឋនៅទូទាំងខេត្ត

កំពង់ចាម ៖ ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងពត៌មានក្លែងក្លាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោកស្រី សម ផល្លា ប្រធានមន្ទីរ បានចុះធ្វើយុទ្ធនាការផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៍មាន ក្លែងក្លាយនៅតាមសាលារៀន អាហារដ្ឋាន និងទីសាធារណៈផ្សេងៗ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ។

បើតាម លោកស្រី ប្រធានមន្ទីរបានឱ្យដឹងថា យុទ្ធនាការនេះពិតជាសំខាន់ ហើយក្រុមការងារ នឹងបន្តចុះធ្វើនៅគ្រប់ បណ្តាក្រុង-ស្រុក នៅទូទាំងខេត្តកំពង់ចាម។

លោកស្រីប្រធានមន្ទីរ បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មាន ប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។

To Top