ព័ត៌មានជាតិ

ក្រសួងការងារ ចុះផ្សព្វផ្សាយ ឱកាសការងារ ជូនពលរដ្ឋ តាមមណ្ឌលភៀសសឹក នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ ក្រុមការងារចល័ត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយព័ត៌មានពីឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនប្រទេសកម្ពុជា និងថៃនៅគោលដៅរួមមាន វត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ, វត្តពោធិ៍កែវមានជ័យ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងព្រះគោ ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងនាគ ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងអង្កកាម(បាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងវត្តភ្នំកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

To Top