ព័ត៌មានជាតិ

ក្រសួងការងារ​ នាំយក​ឱកាស​ការ​ងារ ៧៥០កន្លែង ​សម្រាប់​ប្រជា​ពល​រដ្ឋ និងពលករ​ខ្មែរ​ ក្នុងខេត្ត​តាកែវ​ ដែល​ទើប​ត្រឡប់​មក​ពី​ប្រ​ទេសថៃ

តាកែវ៖ ​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ(NEA) នៃក្រ​សួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បាន​សហ​ការជា​មួយ​រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុក​ត្រាំកក់ បានបើក «វេទិកា​ការ​ងារ» ដើម្បី​ផ្សព្វ​ផ្សាយ និង​នាំយកឱកា​សការងារ ​ដល់អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេ​សថៃ និងអ្នកស្វែង​រកការងារ​នៅក្នុង​មូល​ដ្ឋាន​សរុប​ចំនួន ២៥៩នាក់ នៅសាលាស្រុក​ត្រាំ​កក់ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ២០២៥។

វេទិកា​ការងារ​នេះផ្ដល់ឱកាស ​សម្រាប់​បងប្អូន​ប្រ​ជា​ព​​លរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស បងប្អូនពល​ករ​ខ្មែរ​ដែលបានវិលត្រឡប់ មកពីប្រទេសថៃ ដើម្បី​សម្ភាស​ការងារភ្លាមៗជាមួយក្រុមហ៊ុន សហ​គ្រាស និងរោងចក្រចំនួន ៣ដែល​បាន​ចុះ​មក​ផ្ទាល់ និង​មានឱ​កាសកា​រ​ងារ​ចំនួន ៧៥០​កន្លែង​ ៕

To Top