ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ណែនាំដល់ តំណាងនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៥ បានផ្តល់នូវកិត្តិយសទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ណែនាំដល់តំណាងនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង​ (Filière Spéciale de Droit)។

ក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានចែករំលែកនូវបទពិសោធន៍ និង ដំបូន្មានល្អៗដល់តំណាងនិស្សិតទាំងពីររូប ដើម្បីអាចប្រើប្រាស់នាពេលខាងមុខ។

ជាចុងក្រោយ តំណាងក្រុមនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង (Filière Spéciale de Droit) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងខ្ពង់ខ្ពស់បំផុតចំពោះ លោកបណ្ឌិត​ ដែលតែងតែសហការគាំទ្រដល់ថ្នាក់ពិសេស នីតិសាស្រ្តភាសាបារាំង និងចំណាយពេលវេលាដ៏មានតម្លៃដើម្បីចែករំលែក និងផ្តល់នូវដំបូន្មានល្អៗដល់តំណាងនិស្សិតទាំងពីររូប។

តំណាងក្រុមនិស្សិត ក៏សូមគោរពជូនពរ លោកបណ្ឌិត ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំង ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងឡាយ ៕

To Top