ព័ត៌មានជាតិ

ចិន នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋ នៅទីតាំងជនភៀសខ្លួន

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា «ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។ សូមជូនពរជនរងគ្រោះដោយសង្រ្គាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់»។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតចំនួន ២២ប្រទេស និងតំណាងអង្គការអន្តរជាតិចំនួន៤ ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ៕

To Top