ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ «សន្តិភាព» ប៉ុន្តែគេនឹងយល់ច្បាស់បំផុត នៅពេលដែលអវត្តមានវា។
តាមរយៈការបង្ហោះលើបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះ ទោះក្នុងតម្លៃណាក៏ដោយ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ សន្តិភាព។ ប៉ុន្តែគេនឹងយល់ច្បាស់បំផុតនូវតម្លៃពិតប្រាកដនៃពាក្យ សន្តិភាព នៅពេលដែលអវត្តមានរបស់វា។ ហេតុដូច្នេះ យើងត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះទោះក្នុងតម្លៃណាក៏ដោយ៕
