ព័ត៌មានជាតិ

បុត្រច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើស បួសមុខភ្លើងតំណាងឲ្យក្រុមគ្រួសារ នៃសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា

ភ្នំពេញ ៖ នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

ពិធីសាសនាកោរសក់បួសមុខភ្លើង ដែលប្រារព្វធ្វើឡើងនៅមុខ ព្រះវិហាវត្តបុទុមវតីរាជធានីភ្នំពេញ ការបំបួសមុខភ្លើងជូនភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្រោមវត្តមានសម្តេចព្រះពុទ្ធជ័យ មុនី ឃឹម សន មេគុណរាជធានីភ្នំពេញ ។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជាគ្រូឧបធ្យា បានប្រោសព្រំ ពុទ្ធពរជ័យបវរមហាប្រសើរ ជូនភិក្ខុ ហ៊ុន ម៉ាណែត ក្នុងពិធីបួសមុខភ្លើងនេះ សូមបាន ជួបតែសុខសុភមង្គលសិរីវិបុលវឌ្ឍនា ចូលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសឧទ្ទទិស ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិ សន្ធិនៅឋានបរមសុខកុំបីឃ្លាងឃ្លាត ដោយប្រការណាមួយ ចាប់តាំងពីថ្ងៃនេះជាដរាបតរៀងទៅ៕

To Top