ព័ត៌មានជាតិ

អនុព័ន្ធយោធាអាស៊ាន នឹងទៅសង្កេតការណ៍ជាលើកទី២ នៅទីតាំងរងគ្រោះមួយចំនួន នៅព្រំដែន

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិបានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ចំនួន៧ប្រទេសដឹកនាំ ដោយអនុព័ន្ធយោធាម៉ាឡេស៊ី នឹងអញ្ជើញទៅសង្កេតការណ៍ នៅតាមបណ្តាទីតាំងរងគ្រោះមួយចំនួន តាមតំបន់ព្រំដែនជាលើកទី២ ក្នុងរយៈពេល២សប្តាហ៍ ។

បើតាមលោកស្រីអ្នកនាំពាក្យ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ គឺថា ការចុះទៅជាលើកទី២នេះ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីគោលបំណងប្រាថ្នារួម ក្នុងការធ្វើឲ្យកិច្ចព្រមព្រៀង បទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយគោលដៅនូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

To Top