ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាព មកដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួម ក្នុងកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងការពារជាតិ ។
