ព័ត៌មានជាតិ

លោក ស្រី គៀត ម៉ានីឡា ដឹកនាំសប្បជន មកពីរាជធានីភ្នំពេញ នាំអំណោយយកមកជូនកងទ័ព ជួរមុខនិង​ជនភៀសសឹក ទិសទីមួយ ខេត្តព្រះវិហារ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤.០៨.២០២៥សប្បុរសជនជាច្រើនរូប មកពីរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី គៀត ម៉ានីឡា បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគជាច្រើន ដើម្បីយកទៅផ្ដល់ជូនដល់បងៗកងទ័ពជួរមុខ និង ផ្ដល់ជូនដល់ពលរដ្ឋភៀសសឹកទិសទីមួយ ខេត្តព្រះវិហារ។

បន្ទាប់ពីក្រុមសប្បុរសធម៌ ដែលបានផ្ដល់អំណោយ ជូនទៅដល់បងៗ កងទ័ពជួរមុខ ដែលកំពុងតែឈរជើង ការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនរួចមកសប្បុរសជន ក៏បានបន្តដំណើរចូលទៅកាន់ជំរុំភៀសខ្លួនជាបន្តទៀត ដើម្បីផ្ដល់អំណោយមួយចំនួន ជូនទៅដល់ពលរដ្ឋ ប្រមាណ ជាង 180 គ្រួសារ ព្រមទាំងបានធ្វើដំណើរទៅសួរសុខទុក្ខ ដល់បងកងទ័ពដែលកំពុងតែសម្រាប់ព្យាបាលសុខភាព ដោយសារត្រូវផ្សែងពុលរបស់សៀម ដែលបានបាញ់បង្ហោះដាក់ព្រមទាំង បានផ្ដល់ជាថវិកាមួយចំនួន ជូនទៅដល់បងកងទ័ពដែលកំពុង តែសម្រាកក្នុងមន្ទីរពេទ្យនោះទៀតផង។

មានប្រសាសន៍លើកឡើង នាឱកាសនោះលោក ស្រី គៀត ម៉ានីឡា បានលើកឡើងថា អ្នកនៅសមរភូមិក្រោយ គឺតែងតែនឹកគិតអំពីសុខទុក្ខរបស់បងៗ កងទ័ព ដែលនៅជួរមុខជានិច្ច ដូច្នេះក្នុងថ្ងៃនេះអ្នកស្រី ក៏សម្រេចចិត្តដឹក នាំសប្បុរសជន ជាច្រើនព្រមទាំងបានយកអំណោយ យកមកប្រគល់ដល់បងៗកងទ័ពជួបមុខ ដែលកំពុងតែលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីយើង។ អ្នកស្រីក៏សូមបួងសួងដល់ទេវតា សូមឲ្យតាមជួយថែរក្សាការពារអាយុជីវិតដល់បងៗកងទ័ព សូមឲ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើន គ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាឡើយ៕
ដោយ សួន ពិសិត

To Top