ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព និងកិច្ចការការពារជាតិ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញព្រះរាជសារ ប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនង ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top