ព័ត៌មានអន្តរជាតិ

ឥណ្ឌាធ្វើការឆ្លើយត ទៅនឹងការរិះគន់របស់លោកខាង​លិច ចំពោះពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងរុស្សី

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា​បានធ្វើការឆ្លើយតប និង​វាយបក​វិញ​ចំពោះ​ការរិះគន់​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ជុំវិញ​ពាណិជ្ជកម្ម​ប្រេង​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ដោយ​និយាយ​ថា ប្រទេស​លោកខាងលិច​ធ្វើ​អាជីវកម្មជាមួយនឹងប្រទេសឥណ្ឌា​ ក្នុងកម្រិតច្រើន ជាងខ្លាំងធៀប​ជាមួយនឹង​ក្រុង​មូស្គូ។

ប្រទេសលោកខាងលិច តែងតែបានដាក់សម្ពាធយ៉ាងខ្ជាប់ខ្ជួន ចំពោះទីក្រុងញូវដែលីជុំវិញទំនាក់ទំនង ថាមពលរបស់ខ្លួនជាមួយទីក្រុងមូស្គូ។

មន្ត្រីអាមេរិក បានចោទប្រកាន់ឥណ្ឌាថា បានផ្តល់ហិរញ្ញប្បទាន ក្នុងរូបភាពប្រកបដោយប្រសិទ្ធភាព សម្រាប់បន្តជម្លោះ របស់រុស្ស៊ីជាមួយអ៊ុយក្រែនដោយការទិញប្រេងក្នុងបរិមាណច្រើនដែលយ៉ាងណាក្តី ប្រទេសឥណ្ឌាបានច្រាន ចោលការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយនិយាយថាការនាំចូលរបស់ខ្លួន បម្រើផលប្រយោជន៍ជាតិ និងជួយធានាបាន នូវថាមពលដែលមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយបណ្តាញពត៌មាន RT កាលពីថ្ងៃចន្ទ អ្នកនាំពាក្យផ្លូវការ បាននិយាយថា ការទិញក៏បានរួមចំណែកដល់ស្ថិរភាពតម្លៃប្រេង ពិភពលោកផងដែរ។

អ្នកនាំពាក្យបាននិយាយថា ៖ ដូចជាសេដ្ឋកិច្ចធំផ្សេងទៀតដែរ ឥណ្ឌានឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខ សេដ្ឋកិច្ចរបស់ខ្លួននិង ដោយហៅការកំណត់គោលដៅ របស់ឥណ្ឌាថា គឺជារឿងដែលមិនសមហេតុផលនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top