ព័ត៌មានជាតិ

កាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយ ជូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៨៥គ្រួសារ

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងសហការី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បាននាំ​អំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ប្រជាជនភៀសសឹកមកពីបណ្តាខេត្ត ៥ ជាប់តំបន់ព្រំដែន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ និងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន ៦៣គ្រួសារ ក្នុងឃុំត្រប់ និងឃុំសណ្តែកក្នុងស្រុកបាធាយ ។

​លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ​បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” រស់នៅត្រូវមានអនាម័យ ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ក្នងរយ:ពេលនៃការស្នាក់នៅនេះ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង ៨៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១និង ថវិកាមួយចំនួន ចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៦៣គ្រួសារ ផ្តល់ជូនថវិកាតាមកម្រិតខូចខាត រួជាក់ស្តែង៕

To Top