បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល នៃប្រទេសអេស្បាញ បានលុបចោលផែនការទិញ យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលផលិត ដោយសហរដ្ឋអាមេរិក។
ការចរចាដំបូង ដែលបានចាប់ផ្តើម រួចហើយលើយន្តហោះចម្បាំង ជំនាន់ទី៥ ដែលផលិតដោយក្រុមហ៊ុន អាកាសចរណ៍យក្ស Lockheed Martin ហើយថវិកាការពារជាតិឆ្នាំ២០២៣ របស់ប្រទេសអេស្បាញ បានកំណត់ថវិកា ចំនួនជាង៦ពាន់លានអឺរ៉ូឬ៧ ពាន់លានដុល្លារ ដើម្បីជំនួសយន្តហោះ Harrier និង F-18 ចាស់ៗរបស់ខ្លួន។
ទោះបីជារដ្ឋាភិបាលទីក្រុងម៉ាឌ្រីដបានប្តេជ្ញាបង្កើនការចំណាយយោធាដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក៏ដោយ ផែនការការពារជាតិថ្មី១០,៥ ពាន់លានអឺរ៉ូដែលបែងចែកក្នុងនោះ៨៥ភាគរយទៅមូលនិធិដល់ឧស្សាហកម្មសហភាពអឺរ៉ុប។
លក្ខខណ្ឌនេះបានរារាំងកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមរបាយការណ៍ កាលពីថ្ងៃពុធ ។ ចំណាត់ការនេះស្របតាមការជំរុញ ផ្នែកយោធា ដែលកំពុងកើនឡើងរបស់សហភាពអឺរ៉ុប និងមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើ អ្នកផ្គត់ផ្គង់ពីបរទេសដែលស្ថិតនៅក្រៅប្លុក។
ការបញ្ជាទិញយន្តហោះប្រហែល៥០ គ្រឿង ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្រោមការពិភាក្សា ប៉ុន្តែឥឡូវនេះត្រូវបានផ្អាកទៅវិញ ។
គួរឲ្យដឹងដែរថាការសម្រេចចិត្តនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកអេស្បាញញ ដោយគ្មានអ្នកស្នងតំណែងយន្តហោះចម្បាំង ម៉ូដេលចាស់សម្រាប់កងនាវា AV-8B របស់ខ្លួនដែលនឹង ត្រូវចូលនិវត្តន៍នៅឆ្នាំ ២០៣០ខាងមុខនេះទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
