ព័ត៌មានអន្តរជាតិ

លោក Netanyahu បញ្ជាក់ហើយថា គ្មានបំណងចង់រក្សាទុកហ្គាហ្សា និងក៏មិនចង់គ្រប់គ្រង លើជនប៉ាឡេស្ទីនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល មិនមានបំណងបង្កើតស្ថាប័នគ្រប់គ្រង របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា Gaza បន្ទាប់ពីយុទ្ធនាការយោធា របស់ខ្លួនប្រឆាំងនឹងក្រុម Hamas បានបញ្ចប់ ហើយចង់ឃើញប្រទេសជិត ខាងអារ៉ាប់ទៅវិញទេ ក្នុងការទទួលខុសត្រូវ ចំពោះក្រុមជនប៉ាឡេស្ទីន។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu ត្រូវបានសួរថាតើអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ Gaza Strip ទាំងមូលដែរឬទេ ។
លោកបានឆ្លើយតបថា ៖យើងមានបំណងដើម្បីធានាសន្តិសុខ របស់យើង ដកក្រុមហាម៉ាសនៅទីនោះ អនុញ្ញាតឱ្យប្រជាជន មានសេរីភាពពីតំបន់ហ្គាហ្សា និងពីក្រុមHamasនិង បញ្ជូនវាទៅក្រោមអភិបាលកិច្ចស៊ីវិល ដែលមិនមែន ជាក្រុមហាម៉ាស និងមិនមែននរណាម្នាក់ ដែលតស៊ូមតិការបំផ្លាញ អ៊ីស្រាអែលបានោះទេ។

លោក Netanyahu បានទទូចទៀតថា អ៊ីស្រាអែល មិនចង់រក្សាតំបន់ហ្គាហ្សាGaza នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីអាចទទួល នូវបរិវេណដែលមានសន្តិសុខប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ យើងមិនចង់នៅទីនោះក្នុងនាមជាស្ថាប័នគ្រប់គ្រងទេ យើងចង់ប្រគល់វាទៅឱ្យកងកម្លាំង អារ៉ាប់ដែលនឹងគ្រប់គ្រងវា ឱ្យបានត្រឹមត្រូវជាងនេះជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top