ព័ត៌មានជាតិ

លោក​ ហេង សួរ ដឹកនាំក្រុមការងារ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋជាជនភៀសសឹក ចំនួន ៧៩១គ្រួសារ នៅស្រុកត្បែងមានជ័យ

ភ្នំពេញ ៖ លោក​ ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងសមាជិកក្រុមការងារប្រចាំ នៅសាធារណរដ្ឋកូរ៉េ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៧៩១គ្រួសារ ស្មើនឹង ៣ ៥៣៣នាក់ នៅក្នុងបរិវេណវត្តសំវរៈសិលា (ហៅវត្តបាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានផងដែរ៕

To Top