ព័ត៌មានជាតិ

ទណ្ឌិត ២០៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ធំ ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ទណ្ឌិតចំនួន ២០៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ធំ ដើម្បីរំដោះភាពចង្អៀតណែន។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ២០៣នាក់ ពីពន្ធនាគារខេត្តកណ្ដាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ចំនួន ១០៣នាក់ និងពន្ធនាគារកំពង់ធំ ១០០នាក់ ដើម្បីរំដោះភាពចង្អៀតណែន៕

To Top