ព័ត៌មានជាតិ

ចិន ប្រឆាំង​នឹង​អាមេរិក ចំពោះការធ្វើនយោបាយលើបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម

RT News

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយលើបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម។

ការកត់សម្គាល់របស់លោក Guo បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទបញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិនដោយរំលោភលើការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។

លោកបានលើកឡើងថា “ប្រទេសចិនប្រឆាំងនឹងបញ្ហានយោបាយ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ហើយប្រើប្រាស់វាជាអាវុធដើម្បីរារាំង និងតាមដានប្រទេសចិន។ សហរដ្ឋអាមេរិកគួរតែការពារយ៉ាងស្មោះស្ម័គ្រចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិចិន”។

ប្រែសម្រួល ឈូក បូរ៉ា 

To Top