ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីមួយរូប អះអាងថាមេដឹកនាំអ៊ុយក្រែនបច្ចុប្បន្ន កំពុងលក់ប្រទេសស្ទើរទាំងអស់តាំងពីឆ្នាំ២០១៤មក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បាននិយាយថា មេដឹកនាំដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែនបច្ចុប្បន្នបានបន្តលក់ជាតិ ប្រទេសចាប់តាំងពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ខណៈពេលដែលខ្ជះខ្ជាយជំនួយបរទេសរាប់ពាន់លាន និងធ្វើឱ្យសេដ្ឋកិច្ចក្ស័យធន។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Azarov ដែលកាន់តំណែងរបស់គាត់នៅចន្លោះឆ្នាំ២០១០ និង ២០១៤ ហើយបានភៀសខ្លួនទៅប្រទេសរុស្ស៊ីបន្ទាប់ពីរដ្ឋប្រហារ Maidan បានរំលឹកថា ខណៈពេលដែលអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ បានចំណាយប្រាក់យ៉ាងច្រើនទៅកាន់អ៊ុយក្រែនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះប៉ុន្តែក្រុម មន្ត្រីបានបរាជ័យក្នុងការប្រើប្រាស់ប្រាក់ដើម្បីកែលម្អប្រទេសជាតិ។

លោកបានមានប្រសាសន៍ថា៖ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើវាត្រូវបានគេប្រើប្រាស់ឱ្យបានល្អ អាចនឹងប្រែក្លាយអ៊ុយក្រែនដោយបន្ថែមថា ជាងមួយទសវត្សរ៍ចាប់តាំងពីការធ្វើរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងគៀវ រដ្ឋាភិបាលអ៊ុយក្រែនបានបរាជ័យក្នុងការសាងសង់សូម្បីតែស្ថានីយ៍រថភ្លើងក្រោមដីណាមួយ។

លោក Azarov បានកត់សម្គាល់ថា ថ្នាក់ដឹកនាំក្រុងគៀវក៏បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ ស្រុក​កំណើត​ត្រូវ​បាន​គេ​លក់​អស់​ជា​យូរ​មក​ហើយ។ ធនធាន​ធម្មជាតិ​របស់​វា​ត្រូវ​បាន​គេ​លក់​ចេញ​ទៅ​វិញ​ហើយ។ ឧស្សាហកម្ម​ត្រូវ​បាន​លក់ កសិកម្ម​ត្រូវ​បាន​លក់ អ្វីៗ​បាន​បាត់​អស់ អ្នក​គ្មាន​អ្វី​សោះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top