ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនធានារ៉ាប់រង អង់គ្លេស ព្រមានអ្នកបំពាន ទណ្ឌកម្មកូរ៉េខាងជើង

បរទេស ៖ យោងទៅតាមសេចក្តី រាយការណ៍កាសែតមួយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនាវា និងទំនិញអង់គ្លេស បាននិយាយថា ទំហំនៃទំនួលខុសត្រូវ នឹងត្រូវបានលុបចោល ចំពោះនាវាណា ដែលរកឃើញថា បានប្រព្រឹត្តបំពានលើទណ្ឌកម្ម កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន Voice of America នៅកូរ៉េ បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Nigel Cardenជាអនុប្រធាន នៃក្រុមហ៊ុនធានារ៉ាប់រង Thomas Miller និងជាអ្នកគ្រប់គ្រងក្លិបធានារ៉ាប់រង ការពារនិងផ្តល់សំណង UK P&I បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងតែធ្វើបច្ចុប្បន្នភាព លើសេចក្តីលម្អិត នៃការអនុវត្តទណ្ឌកម្ម ប្រឆាំងកូរ៉េខាងជើង។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍កាលពីមុន គណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងមានពេលវេលា និងបានគេចវេះជាថ្មី ចំពោះបម្រាម លើការនាំចេញធ្យូងថ្ម និងខ្សាច់ ក៏ដូចជាការនាំចូលប្រេងផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top