ព័ត៌មានអន្តរជាតិ

ជំនួបកំពូលរវាងមេដឹកនាំកំពូលអាមេរិក និងរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៥  ខែសីហា នៅរដ្ឋអាឡាស្កា

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហានៅក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។

ប្រភពពី RIA Novosti រាយការណ៍ថា ជំនួយការប្រធានាធិបតីរុស្ស៊ីលោកស្រី Yury Ushakov បានបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ នឹងផ្តោតលើជម្រើស សម្រាប់ការសម្រេចបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានលើកឡើងថា ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន មិនមែនជាលក្ខខណ្ឌ សម្រាប់លោកក្នុងការជួបជាមួយលោកពូទីននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top