ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អមដោយ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យ រួមជាមួយ លោក អ៊ិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦៩អង្គ និងយាយជី តាជី ចំនួន ៣០នាក់ នៅវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទេយ្យទានដែលបានប្រគេនរួមមាន ទៀនព្រះវស្សា ស្លាដក អង្ករ ស្ករស ទឹកដោះគោខាប់ ទឹកក្រូច ត្រីខ មី និងបច្ច័យមួយចំនួនទៀត៕









