ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ព្រមទាំងសប្បុរសជន បាននាំយកអំណោយម៉ូតូហុងដាវេវចំនួន ១០គ្រឿង ប្រគល់ជូនដល់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ម៉ូតូហុងដាវេវ១០គ្រឿងនេះ គឺសម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន និង ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណ ចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕

