កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ សូមបងប្អូនទំនាក់ទំនង មកអង្គភាព ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីមានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា។

ក្នុងនោះលោក បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលរង់គ្រោះដោយសារខ្យល់កន្ត្រាក់មាន÷ ១-ផ្ទះរលំចំនួន១គ្រួសារទទួលបាន ថវិកា ២០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់។ ២-ផ្ទះរបើកដំបូលចំនួន០៥គ្រួសារ ទទួលបានថវិកា១០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់ផងដែរ៕ដោយសំនៀង

