ប្រទេសចិន ជាប្រទេសដែលមានប្រទេសជិតខាងច្រើនបំផុត លើពិភពលោក ប្រទេសចិនកំពុងបង្កើតទំនាក់ទំនង បែបថ្មីជាមួយប្រទេសជាតិខាង ពោលគឺរួមគ្នាកសាងសហគមន៍ធំទាំង៥ ដើម្បីមានជីវភាពរស់នៅដ៏ល្អបវររួមគ្នា ។
ដូចពាក្យចិនបុរាណពោលថា “សាច់ញាតិឆ្ងាយមិនដូចអ្នកជិតខាង”។គឺដូចជាអ្នកជិតខាងដ៏ល្អមកលេងគ្នា និងជួយគ្នាទៅវិញទៅមកអ៊ីចឹង ប្រទេសចិនដឹងច្បាស់ថា ការអភិវឌ្ឍនិងវិបុលភាពរបស់ខ្លួន គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹង សន្តិភាពនិងវិបុលភាព នៃប្រទេសជិតខាង ។ ដើម្បីឱ្យប្រជាជនចិន និងប្រទេសជិតខាងមានជីវភាពរស់នៅល្អ និងធ្វើឱ្យតំបន់ទាំងមូលកាន់តែមានស្ថិរភាពនិងវិបុលភាព លោកXi Jinpingមេដឹកនាំកំពូល របស់ប្រទេសចិនបានលើកឡើង នូវចក្ខុវិស័យដ៏ល្អប្រសើរដែលរួមគ្នាការកសាង “សហគមន៍ធំទាំង៥” ជាមួយប្រទេសជិតខាង ។

ហេតុអ្វីលើកឡើង “សហគមន៍ធំ ទាំង៥” -ការហៅ នៃយុគសម័យ របៀបដែលមហាអំណាចរួមរស់ ជាមួយនឹងប្រទេសជិតខាង គឺជាបញ្ហាសំខាន់ក្នុង ទំនាក់ទំនងអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោក ទស្សនៈនៃសណ្តាប់ធ្នាប់ និងគុណតម្លៃរបស់មហាអំណាច។បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្ម ពិភពលោកពុំធ្លាប់មានក្នុងមួយសតវត្សកំពុងពន្លឿនខ្លាំង នៅក្នុងកិច្ចប្រជុំការងារ អំពីអ្នកជិតខាងមជ្ឈិមចិន លោកXiJ inpingប្រធានរដ្ឋចិន បានលើកឡើងយ៉ាងច្បាស់នូវចក្ខុវិស័យរួម ដែលការកសាង “សហគមន៍ធំទាំង៥”ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព សោភ័ណ្ឌភាពនិងមិត្តភាព។
“សហគមន៍ធំទាំង៥”គឺផ្អែកលើមាគ៌ាដ៏យូរអង្វែង របស់ប្រទេសចិន នៃការអភិវឌ្ឍដោយសន្តិវិធីនិងរួមបញ្ចូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលស្នើឡើង ដោយលោក Xi Jinping ក៏ដូចជាគំនិតផ្តួតផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកលជាដើម ។ គោលបំណងគឺដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ និងជាក់ស្តែងបន្ថែមទៀត ដើម្បីឱ្យប្រជាជនក្នុងតំបន់ ទាំងមូលឆ្ពោះទៅកាន់សុភមង្គល និងមានជីវភាពរស់នៅដ៏ល្អប្រសើរជាមួយគ្នា ។
តើធ្វើដូចម្តេចដើម្បីកសាង “សហគមន៍ធំទាំង៥”-រក្សាបាននូវភាពត្រឹមត្រូវ និងធ្វើការច្នៃប្រឌិតថ្មី
“សហគមន៍ ធំទាំង៥”រួមបញ្ចូលនូវសន្តិភាព ស្ថិរភាព វិបុលភាព សោភ័ណ្ឌភាពនិងមិត្តភាព ដែលបង្កើតបានជាវិធីសាស្រ្តជាប្រព័ន្ធនិង ពេញលេញចំពោះទំនាក់ទំនងប្រទេសជិតខាង ។
គំនិតនេះឆ្លុះបញ្ចាំងទាំងប្រពៃណីដ៏ល្អនៃទំនាក់ទំនង ការទូតដោយសន្តិវិធីរបស់ប្រទេសចិននិងការច្នៃប្រឌិតថ្មីសំខាន់ៗ។
ទីមួយ គឺមានការច្នៃប្រឌិតថ្មីនៃគំនិតអភិបាលកិច្ច សហការពីទ្វេភាគីទៅពហុភាគី ។ ទីពីរ មានការច្នៃប្រឌិតថ្មីផ្នែកយន្តការនៃកិច្ចសហប្រតិបត្តិការពហុវិមាត្រ។ទីបី មានការច្នៃប្រឌិតថ្មី នៃផ្លូវអនុវត្តដោយផ្អែកលើគម្រោងនិងបញ្ជី។
តើ“សហគមន៍ធំទាំង៥”មកពីណា? – តម្រិះប្រាជ្ញានៃអរិយធម៌ចិន គោលគំនិតនៃ“សហគមន៍ធំទាំង៥”ត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅ នៅក្នុងអរិយធម៌ចិនដ៏យូរអង្វែង ៖ សហគមន៍សន្តិភាពកើតចេញពីប្រពៃណីនៃ “ការឱ្យតម្លៃសន្ដិភាព”។សហគមន៍ស្ថិរភាពកើតចេញពីឧត្តមគតិនៃ “ពិភពលោកសុខសាន្តត្រាណ ”;សហគមន៍វិបុលភាពបង្កប់នូវតម្រិះប្រាជ្ញា នៃ“ការអភិវឌ្ឍខ្លួនឯង និងជួយអ្នកដទៃ”សហគមន៍ ប្រកបដោយសោភ័ណ្ឌភាពបានឆ្លុះបញ្ចាំងពីគំនិតអេកូឡូស៊ីនៃ “ភាពសុខដុមរវាងមនុស្សនិ ងធម្មជាតិ”ហើយសហគមន៍មិត្តភាពបង្ហាញពីបដិសណ្ឋារកិច្ចនៃ “ភាពរួសរាយរាក់ទាក់ចំពោះអ្នកជិតខាងល្អ” ។
តើអ្វីជាតម្លៃយុទ្ធសាស្ត្រនៃ “សហគមន៍ធំទាំង៥ ”-វិធីសាស្រ្តផ្សេងគ្នា នៃកិច្ចសហប្រតិបត្តិការបើប្រៀបធៀបជាមួយយុទ្ធសាស្ត្រ សហប្រតិបត្តិការអន្តរជាតិ របស់សហរដ្ឋអាមេរិកដូចជា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ”របស់សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីគោលគំនិត “សហគមន៍ទាំង៥” បង្ហាញពីបរិយាប័ន្ននិងការ ស្ថាបនាយ៉ាងច្បាស់លាស់ ។ ជាលើកដំបូង ចក្ខុវិស័យនេះបង្ហាញ ពីការផ្តោតសំខាន់ ទៅលើមនុស្សនិងចាត់ទុក ការអភិវឌ្ឍជាទិសដៅ ។ វាផ្តល់ការអភិវឌ្ឍសេដ្ឋកិច្ចនិង ការកែលម្អ ជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព ធានាបាននូវផលប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជន ។ វាសង្កត់ធ្ងន់ទៅលើការរួមគ្នាពិគ្រោះពិភាក្សា កសាងរួមគ្នានិងចែករំលែករួមគ្នា ដោយស្វាគមន៍ប្រទេសជិតខាង ដែលមានគំនិតដូចគ្នាចូលរួម ។ វាមិនសំដៅលើភាគីទីបីណាមួយឡើយ ហើយគោលដៅ របស់វាគឺការអភិវឌ្ឍរួម សន្តិសុខរួមនិងវិបុលភាពរួម ។ វាប្តេជ្ញាចិត្តក្នុងការដោះស្រាយ ការខ្វែង គំនិត តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ការកសាងវេទិកាសម្រាប់កិច្ច សហប្រតិបត្តិការជាជាងការធ្វើការបដិបក្ខគ្នា ។
គំនិតនិងការអនុវត្តនៃ“សហគមន៍ធំទាំង៥”មិនត្រូវ បានកំណត់ចំពោះតែប្រទេសជិតខាងអាស៊ីនោះទេ ក៏ថែមទាំងផ្តល់នូវផែនការចិនសម្រាប់ទំនាក់ទំនង អន្តរជាតិនិងអភិបាលកិច្ចសកលផងដែរ៕
