ផ្ទុះឆេះរោងចក្រផលិត ដែកអាមេរិកក្នុងរដ្ឋ Pennsylvania បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១០នាក់ទៀត រងរបួស

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះនៅរោងចក្រដែកថែប របស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Pittsburgh បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងយ៉ាងហោចណាស់ ១០នាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ ហើយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់អគារដែលលាតសន្ធឹង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មករម្នាក់ត្រូវបានទាញចេញ ពីគំនរបាក់បែកជាច្រើនម៉ោងបន្ទាប់ពីការផ្ទុះដែលមានផ្សែងខ្មៅហុយ ទៅលើមេឃពេលថ្ងៃត្រង់នៅតំបន់ Mon Valley ដែលជាតំបន់មួយនៃរដ្ឋដែលមានន័យដូចនឹងដែកអស់ រយៈពេលជាងមួយសតវត្សមកហើយ។ សេវាសង្គ្រោះបន្ទាន់របស់ County Allegheny បាននិយាយថា អគ្គីភ័យនៅរោងចក្រនេះ បានចាប់ផ្តើមនៅម៉ោងប្រហែល 10:51 នាទីព្រឹក ហើយអាជ្ញាធរបាននិយាយថា មានមនុស្សទីពីរបានស្លាប់។
ការផ្ទុះដែលបន្តដោយការបំផ្ទុះតូចៗ ជាច្រើនដែលគេអាចដឹង នៅក្នុងសហគមន៍ក្បែរនោះ ហើយបានជំរុញឱ្យមន្ត្រី ស្រុកព្រមាន ប្រជាជនដែលនៅជិតនោះ ឱ្យនៅឆ្ងាយពីកន្លែងកើតហេតុ ដូច្នេះបុគ្គលិកសង្គ្រោះបន្ទាន់ អាចឆ្លើយតបបាន៕
ប្រែសម្រួលៈ ណៃ តុលា
