ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងចិន ប៉ះទង្គិចពាក្យសម្តីគ្នា លើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ

RT News

បរទេស៖ សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃចន្ទបានប៉ះទង្គិចពាក្យ សម្តីគ្នាលើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ ដោយសហរដ្ឋអាមេរិកបានព្រមានថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើផ្លូវទឹកដ៏សំខាន់នេះ អាចគំរាមកំហែងដល់ពាណិជ្ជកម្ម និងសន្តិសុខពិភពលោក ហើយចិនបានហៅការចោទ ប្រកាន់របស់សហរដ្ឋអាមេរិកវិញថា ជាលេសដើម្បីកាន់កាប់ព្រែកជីក Panama។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះបានកើត ឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino បានសង្កត់ធ្ងន់លើអព្យាក្រឹតភាព នៃព្រែកជីក និងកម្មសិទ្ធិរបស់ប្រទេសរបស់លោក ចំពោះផ្លូវទឹកដែលតភ្ជាប់ មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

ប្រទេសប៉ាណាម៉ាកាន់តំណែងជា ប្រធានក្រុមប្រឹក្សានៅខែនេះ ហើយលោក Mulino កំពុងធ្វើជាប្រធានកិច្ចប្រជុំស្តី ពីបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រ។ អគ្គលេខាធិការ Interpol លោក Valdecy Urquiza បានប្រាប់សមាជិកទាំងនេះ រួមមានការលួចចម្លង ការប្លន់ប្រដាប់អាវុធ ឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលប្រើប្រាស់អាវុធបញ្ញាសិប្បនិមិត្ត ដើម្បីវាយប្រហារកំពង់ផែដែលមាន “សន្តិសុខអ៊ីនធឺណិតតិចតួចបំផុត ចំណែកការប៉ះពាល់អតិបរមា” ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ ប្រទេស ប៉ាណាម៉ា ឱ្យមានការចាប់អារម្មណ៍ សូម្បីតែមុន ពេលឈ្នះការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំមុន ដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែពិចារណាការដណ្តើម គ្រប់គ្រងព្រែកជីកប៉ាណា ម៉ាឡើងវិញ និងចោទប៉ាណាម៉ាថា បានប្រគល់ឥទ្ធិពល ទៅប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top